ហេតុអ្វីបំពាក់បច្ចេកវិទ្យា DeScale Green Solution លើឡចំហាយ (Boilers)?

កំណកស្នឹម ដើរតួនាទីជាស្រទាប់អ៊ីសូឡង់នៅខាងក្នុង ឡ ចំហាយ ឬ Boilers។ អ៊ីសូឡង់នេះ កាត់បន្ថយការផ្ទេរកំដៅ ពីឧបករណ៍ដុតកំដៅ ទៅទឹក ដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃប្រសិទ្ធភាព ឡ ចំហាយ។ ត្រូវការឥន្ធនៈកាន់តែច្រើន ដើម្បីផលិតបរិមាណកំដៅបរិមាណដដែល។ នេះមានន័យថា ការចំណាយលើប្រភពថាមពលសម្រាប់ដុតក្នុង ឡ មានទំហំធំឡើង ។

ប៉ុន្ដែបញ្ហាមិនចប់ត្រឹមនឹងទេ ការកើនឡើងនៃ កំណកស្នឹមអាចនាំឱ្យមានការឡើងកំដៅជ្រុល លើផ្នែកនានា របស់ឡចំហាយ ឬ Boilers ដែលអាចបង្ករ ភាពមិនប្រក្រតី និងបង្ករការខូចខាត។ ភាពឆាប់ចាស់មុនអាយុកាលអាចបង្ករឱ្យអាយុកាល ឡចំហាយ កាន់តែខ្លី បង្ករការចំណាយទៅលើការជួសជុលកាន់តែច្រើន រឺឈានដល់ការផ្លាស់ប្តូឡថ្មី។ កំណកស្នឹម អាចបណ្តាលឱ្យរាំងស្ទះ លំហូរទឹក ដែលឆ្លងកាត់ទីយោ ឡ ចំហាយ និងឧបករណ៍ផ្ទេរកំដៅ ដែលនាំឱ្យសម្ពាធទឹកទាប និងការបញ្ជូនកំដៅមិនបានពេញលេញ និងទៀងទាត់។

ក្នុងករណីធ្ងន់ធ្ងរ ទំហំកំណកស្នឹមនៅក្នុង ឡ ចំហាយ កើនឡើង អាចបង្ករមិនត្រឹមតែបញ្ហាដំណើរការមិនប្រក្រតីនោះទេ ថែមទាំងបង្ករការស្ទះនៅក្នុងបំពង់ឡចំហាយ ឬ Boilers និងឧបករណ៍ផ្ទេរកំដៅ។ ការស្ទះនេះអាចបណ្តាលឱ្យមានសម្ពាធកើនឡើង ដែលអាចនាំឱ្យមានការលេចធ្លាយ ឈានដល់ការខូចខាតដល់ផ្នែកផ្សេងៗខាងក្នុង របស់ឡចំហាយ ឬ Boilers។ ការចំណាយលើការថែទាំគឺជាកត្តាមួយទៀតដែលត្រូវពិចារណា។ ការកម្ចាត់ កំណកស្នឹម ចេញ ពីឡចំហាយ ឬ បលល័រ ទាមទារនូវពេលវេលា កំលាំងពលកម្ម និងសារធាតុគីមីជំនាញ។ ចំណាយទៅលើសេវាសម្អាត់កំណកស្នឹម បន្ថែមខ្ទងចំណាយលើដំណើការនៃឡចំហាយ ឬ Boilers។  ការកើនឡើងនៃកំណក អាចរំខានដល់លក្ខណៈសុវត្ថិភាពរបស់ឡចំហាយ ដូចជាប៉ះពាល់លើសន្ទះបិទបើកសម្ពាធ និងឧបករណ៍តាមដានសីតុណ្ហភាព។ កត្តានេះ អាចបង្កើននូវហានិភ័យគ្រោះថ្នាក់ រួមទាំងការលេចធ្លាយ ការផ្ទុះ ឬ​បង្ករឲ្យមានអគ្គិភ័យ។

ការកើនឡើងកម្រាស់កំណកស្នឹមនៅក្នុងឡចំហាយ ឬ Boilers គឺដូចជាភ្ញៀវដែលមិនត្រូវបានស្វាគមន៍មកលេងផ្ទះ។ ការមកលេងស្នាក់នៅរយៈពេលវែងរបស់ភ្ញៀវ ធ្វើឱ្យអ្នកចំណាយប្រាក់កាន់តែច្រើន ហើយថែមទាំងអាចបង្កហានិភ័យសុវត្ថិភាពទៀតផង។​ កំណកស្នឹម នឹងកាត់បន្ថយប្រសិទ្ធភាពនៅក្នុង​ ឡចំហាយ ឬ Boilers បង្កើនការចំណាយលើប្រភពថាមពល កាត់បន្ថយអាយុកាលរបស់ ឡ ចំហាយ ការកើនឡើងចំណាយលើសេវាថែទាំសម្អាត និងហានិភ័យផ្សេងៗទៀត។  ដូច្នេះវាច្បាស់ណាស់ថា ការកើនឡើងនៃកំណកស្នឹមនៅក្នុង ឡ ចំហាយ គួរតែត្រូវបានជៀសវាង ឬកាត់បន្ថយតាមរយៈការបំពាក់ បច្ចេកវិទ្យាដំណោះស្រាយបៃតង ប្រកបដោយប្រសិទ្ធភាព ដែលអោយឈ្មោះថា DeScale Green Solution។ បំពាក់ DeScale Boilers លែងមានបញ្ហាកំណកស្នឹម និងសន្សំថាមពល។ DeScale សន្សំថាមពល សន្សំការចំណាយ និងការពារបរិស្ថាន ។

Leave a Reply

Discover more from DeScale

Subscribe now to keep reading and get access to the full archive.

Continue reading