-
អំពីក្រុមហ៊ុន
បច្ចេកវិទ្យា DéScale ចែកចាយ និងជួលទៅអតិថិជន ដោយ ក្រុមហ៊ុន ប៉េងសេង ដុកទ័រ វត់ធឺ (Peng Seng Doctor Water Co., Ltd.) ដែលត្រូវបង្កើតឡើង និងចុះបញ្ជីតាំងពីឆ្នាំ២០០៩ និងជាក្រុមហ៊ុនដែលចែកចាយផងដែរនូវប្រព័ន្ធចម្រោះទឹកម៉ាកល្បីៗ ដូចជា ATLAS Filtri ពីប្រទេសអ៊ីតាលី, Rotek និង Fluktek ពីតៃវ៉ាន់។
-
អំពីអំពីផលិតផល និងគុណតម្លៃ
DéScale គឺជាបច្ចេកវិទ្យាដំណោះស្រាយពណ៌បៃតង និងឆ្លាតវៃ របស់សហរដ្ឋអាមេរិក សម្រាប់បំពាក់លើ Chillers and HVAC, Cooling Towers and Piping, Evaporative Condensers, Boilers, និង Heat-exchanger/Oil Cooler and Injection Molding ដើម្បី កម្ចាត់ និងបង្ការការកកើត កំណកស្នឹម ស្លែ បាក់តេរី និងមេរោគ ក្នុងគោលបំណងដើម្បីសន្សំសំចៃថាមពលជាមធ្យម៥% ទៅ ១៥% ការបន្ថយការចំណាយលើថាមពល កាត់បន្ថយការចំណាយលើសេវាថែទាំសម្អាត និងពេលវេលា ការពារបរិស្ថាន និងជួយឱ្យឧបករណ៍ដំណើរការប្រកបដោយប្រសិទ្ធភាព និងមានអាយុកាលវែង។
-
បេសកកម្ម
អគារខ្ពស់ៗ ផ្សារទំនើប និងរោងចក្រទាំងអស់ដែលមានប្រើប្រាស់Chillers and HVAC, Cooling Towers and Piping, Evaporative Condensers, Boilers, និង Heat-exchanger/Oil Cooler and Injection Molding បំពាក់បច្ចេកវិទ្យា DéScale ដែលជាជម្រើសឆ្លាតវៃផ្នែកហិរញ្ញវត្ថុ រង្វង់ ៥% ទៅ ១៥% ពីការខ្ជះខ្ជាយថាមពលបង្កឡើងដោយកំណកស្នឹម ស្លែ និងបាក់តេរី ការចំណាយលើសេវាថែទាំ ព្រមទាំងចូលរួមចំណែកសន្សំកាបូន និងការពារបរិស្ថាន។
-
ទស្សនៈវិស័យ
បច្ចេកវិទ្យា DéScale ជាដំណោះស្រាយបៃតងដ៏មានប្រសិទ្ធភាពបំផុត និងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយរាជរាដ្ឋាភិបាល និងវិស័យឯកជន ចំពោះការចូលរួមចំណែកសន្សំសំចៃថាមពល កាត់បន្ថយការចំណាយទាំងលើថាមពល កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ការពារបរិស្ថាន និងការពារសុខភាព និងបង្កើតរូបភាពវិជ្ជមានរបស់កម្ពុជា ។
-
បច្ចេកវិទ្យា DéScale ទទួលបានការគាំទ្រជាច្រើនក្នុងប្រទេសម៉ាឡេស៊ី
បច្ចេកវិទ្យា DéScale ត្រូវបានទទួលស្គាល់យ៉ាងពេញទំហឹង និងទទួលបានវិញ្ញាបនបត្រ បៃតង (Green Certificate) ពីរដ្ឋាភិបាលម៉ាឡេស៊ី ។ ដោយសារគុណភាព និងគុណតម្លៃ បច្ចេកវិទ្យា DéScale ត្រូវបានណែនាំឱ្យបំពាក់នៅអាគារស្ថាប័នរដ្ឋប្រទេសម៉ាឡេស៊ី មន្ទីរពេទ្យ អាគារពាណិជ្ជកម្ម ផ្សារទំនើប ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើនក្នុងប្រទេសម៉ាឡេស៊ី រួមទាំងផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ទាំង៤៣ទីតាំងក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
អរគុណក្រុមហ៊ុន និងស្ថាប័ន ដៃគូខាងក្រោមដែលគាំទ្រប្រើប្រាស់ និងទទួលស្គាល់ បច្ចេកវិទ្យា DeScale