សេចក្តីប្រកាសព័ត៌មាន

បច្ចេកវិទ្យា DéScaleចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការបំពាក់ ដំណោះស្រាយបៃតង លើប្រព័ន្ធត្រជាក់ដំណើរការដោយទឹក និងឡចំហាយនៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី២៨ ខែមីនា ២០២៦៖ បច្ចេកវិទ្យា​ដំណោះស្រាយបៃតង DéScale មាន​មោទនភាព​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ពិព័រណ៍​តាំង​បង្ហាញ​ក្នុង “ទិវា​វិទ្យាសាស្ត្រ ប​ច្ចេកវិទ្យា ​និង​នវានុវត្តន៍​ជាតិ​លើក​ទី​៤ ក្រោម​អធិបតីភាព​ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ពី​ថ្ងៃ​ទី ២៦ ដល់ ២៨ មីនា ២០២៦ ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ការ​តាំង​បង្ហាញ​បច្ចេកវិទ្យា DéScale គឹជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជួយ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដំណោះស្រាយ​បៃតង​ទំនើប សម្រាប់​ប្រព័ន្ធ​ត្រជាក់​ដំណើរការ​ដោយ​ទឹក​នៅ​តាម​អគារ​ធំ​ៗ និង​ឡ​ចំហាយ​នៅ​តាម​ឧស្សាហកម្ម​នានា​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​បៃតង​ ការ​សន្សំសំចៃ​ថាមពល​ និង​ការពារ​បរិស្ថាន​ ស្របតាម​ប្រធានបទ​នៃ​ទិវា “នវានុវត្តន៍​ដើម្បី​វឌ្ឍនភាព​ជាតិ​”​។​

លោក ចាន់ ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន DéScale Green Solution ប្រចាំកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការស្វាគមន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) មកកាន់ស្តង់ពិព័រណ៍ DéScale Green Solution នៅក្នុងពិព័រណ៍ នៃ “ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិលើកទី”។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ស្តង់​ពិព័រណ៍​ ​នេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន DéScale Green Solution ប្រចាំកម្ពុជា មានកិត្តិយសបង្ហាញអំពី DéScale Green Solution ដែល​ជា​បច្ចេកវិទ្យា​បៃតង​ចុងក្រោយ​បំផុត និង​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព ស្របតាម​សសរស្ដម្ភ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​(ESG) និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​របស់​អង្គការ​សហប្រជាជាតិ​ (SDGs)។ ការ​ចូលរួម​ដ៏​មាន​អត្ថន័យ​នេះ គឺ​បង្ហាញ ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ឧស្សាហកម្ម​នៅ​កម្ពុជា ​ប្រើប្រាស់​នវានុវត្តន៍​ជាមួយ​បច្ចេកវិទ្យា​បៃតង​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

កន្លងមកដោយ​មើល​ឃើញ​អំពី​អត្ថប្រយោជន៍​ និង​គុណ​តម្លៃ​របស់​បច្ចេកវិទ្យា​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​(MISTI) បាន​អនុញ្ញាត​ឱ្យ​មាន​បទ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ DéScale នៅ​ក្នុង​កម្មវិធី​របស់​ក្រសួង​ នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​។

មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០២២ មក បច្ចេកវិទ្យា DéScale ជា​ដំណោះស្រាយ​បៃតង​ស័ក្កសម​បំផុត​សម្រាប់​ប្រព័ន្ធ​ត្រជាក់​របស់​អគារ​ធំៗ មាន​ជាអាទិ៍​អគារ​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ សណ្ឋាគារ​ មន្ទីរពេទ្យ​ ដែល​តែងតែ​ប្រឈម​បញ្ហា កំណក​ស្នឹម​ ច្រែះចាប់​ ស្លែ និង​បាក់តេរី ដែល​បង្ក​ការ​ខាតបង់​ថាមពល​ និង​ប៉ះពាល់​សុខភាព​ ទោះ​ប្រើ​សារធាតុគីមី​ ក៏​បញ្ហា​នៅ​តែ​កើត​មាន​។ DéScale ជា​​បច្ចេកវិទ្យា​បៃតង​កម្ចាត់​កំណក​ស្នឹម ច្រែះចាប់ ស្លែ និង​បាក់តេរី​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ត្រជាក់​ដំណើរ​បាន​ពេញលេញ​ សន្សំសំចៃ​ថាមពល​ និង​ការពារ​បរិស្ថាន​។ ជាមួយ​គ្នា​នេះ​ដែរ DéScale ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុង​ក្នុង​កម្ចាត់​កំណក​ស្នឹម​ក្នុង​ឡ​ចំហាយ​នៅ​តាម​រោងចក្រ​ សហគ្រាស​ ដែល​ជា​រើយ​ប្រឈម​នឹង​បញ្ហា​កំណក​ស្នឹម​បង្ក​ការ​ខាតបង់​ថាមពល​។ បំពាក់​បច្ចេកវិទ្យា​ DéScale ប្រព័ន្ធ​ត្រជាក់​ដំណើរការ​ដោយ​ទឹក និង​ឡចំហាយ​ អាច​សន្សំសំចៃ​ថាមពល​បាន​រង្វង​១៥%​ ដែល​មិន​ត្រឹម​តែ​កាត់បន្ថយ​ការ​ចំណាយ​លើ ថាមពល​ដែល​កំពុង​ឡើង​ថ្លៃ​ដោយសារ​សង្គ្រាម​ទេ ថែមទាំង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ដូចជា​ ការពារ​បរិស្ថាន​ កាត់​បន្ថយ​ចំណាយ​លើ​សារធាតុ​គីមី​ សេវា​សម្អាត បង្កើន​ប្រសិទ្ធភាព​ដំណើរការ​ឧបករណ៍ និង​សន្សំ​ំឥណទាន​កាបូន​។

ឆ្លៀត​ក្នុង​ឱកាស​នេះ បច្ចេកវិទ្យា​ DéScale សូម​ថ្លែង​អំណរគុណ​ ដល់​អតិថិជន​បច្ចេកវិទ្យា​ DéScale ដែល​កំពុង​ប្រើ​ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​លើ​កម្ពស់​ឧស្សាហកម្ម​បៃតង​។ បច្ចេកវិទ្យា DéScale ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ធំ​ៗ​រាប់​រយ​ មាន​ដូចជា​ ក្រុមហ៊ុន Samsung, ផ្សារទំនើប AEON, ក្រុមហ៊ុនកូកាកូឡា,  Exchange Square, Yakult, Sime Darby, Pantai Hospital, AmBank, Ojitex Harta Packaging (ខេត្តព្រះសីហនុ), Agri-Master, De Heus, C-Packing Internation, and Recycle Paper Factory។

ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​លើក​កម្ពស់​ការ​សន្សំសំចៃ​ថាមពល​ ការពារ​បរិស្ថាន​ និង​សន្សំ​ឥណទាន​កាបូន​ DéScale Cambodia សូម​អំពាវនាវ​ដល់​ប្រធាន​ផ្សារ​ទំនើប​ អគារ​ពាណិជ្ជកម្ម សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រ និង​សហគ្រាស ចូលរួម​បំពាក់​បច្ចេកវិទ្យា​ បច្ចេកវិទ្យា DéScale លើ​ប្រព័ន្ធ​ត្រជាក់​ដំណើរការ​ដោយ​ទឹក​ និង​ឡចំហាយ​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថាមពល​ សេវា​ថែទាំ​សម្អាត​ កាត់​ចេញ​ខ្ទង់​ចំណាយ​លើ​សារធាតុគីមី បង្កើន​អាយុ​កាល​ឧបករណ៍ ការពារ​បរិស្ថាន និង​សន្សំ​ឥណទាន​កាបូន​ផងដែរ​៕

###

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​៖

ព័ត៌មាន, Media

Leave a Reply

Discover more from DeScale

Subscribe now to keep reading and get access to the full archive.

Continue reading